អានតួអត្ថបទ
អ៊ីរ៉ង់-អ៊ីរ៉ាក់

រដ្ឋមន្ត្រី​​ការបរទេស​​អ៊ីរ៉ាក់​​បំពេញ​ទស្សនកិច្ច​នៅ​តេអេរ៉ង់​​

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អ៊ឺរ៉ាក់ លោក​Ibrahim al –jaafari បាន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​តេអេរ៉ង់​ក្នុង​ថ្ងៃ​ពុធ​នេះ នៅ​ខណៈពេល​ដែល​វិបត្តិ​រវាង​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​និង​អ៊ឺរ៉ង់ កំពុង​ធ្លាក់​ចុះ​ធ្ងន់ធ្ងរ។

បាតុកម្មប្រជាជនអ៊ីរ៉ង់ប្រឆាំងទល់នឹងការប្រហារជីវិតមេសាសនាជីអ៊ីតឈ្មោះ al-Nimr par l'Arabie saoudite​កាលពីថ្ងៃ៣មករា២០១៦នៅតេអេរ៉ង់
បាតុកម្មប្រជាជនអ៊ីរ៉ង់ប្រឆាំងទល់នឹងការប្រហារជីវិតមេសាសនាជីអ៊ីតឈ្មោះ al-Nimr par l'Arabie saoudite​កាលពីថ្ងៃ៣មករា២០១៦នៅតេអេរ៉ង់ REUTERS/Raheb Homavandi/TIMA ATTENTION EDITORS - THIS IMAGE WAS
ផ្សាយពាណិជ្ជកម្ម

អៀរ៉ាក់​និង​អ៊ីរ៉ង់ ដែល​ជា​ប្រទេស​សម្ព័ន្ធ​ហើយ​ស្ថិត​នៅ​ក្បែរ​គ្នា បាន​ជួប​ប្រទះ​នឹង​បាតុកម្ម​ឥតលោះ​ថ្ងៃ ដែល​ជួន​កាលខ្លះ មាន​លក្ខណៈ​ហិង្សា​ដោយសារតែ​ប្រជាជន​អ្នក​កាន់សាសនា​ជីអ៊ីត មានកំហឹងក្រេវក្រោធ​យ៉ាង​ខ្លាំងក្លា ក្រោយ​បន្ទាប់​ពី​អារ៉ាប៊ីសាអ៊ូឌីត បាន​ប្រហារ​ជីវិត​អ្នក​ប្រឆាំង​មួយ​រូប​ដែលជា​មេ​ដឹកនាំ​សាសនា​និកាយជីអ៊ីត​កាលពី​ថ្ងៃ​សៅរ៍​មុន​គឺ​លោក Nimr al Nimr។

 
ការ​ប្រហារ​ជីវិត​មេ​សាសនា​និយកាយ​ជីអ៊ីត​នេះ បាន​ជម្រុញ​អោយ​ក្រុម​បាតុករ ធ្វើការ​បំផ្លិច​បំផ្លាញ​ទីកន្លែង​ខ្លះ​នៃ​ស្ថានទូត អារ៉ាប៊ីសាអូឌីត​នៅ​ទីក្រុង​តេអេរ៉ង់​និង​ស្ថានកុងស៊ុល​នៅ​ក្រុង​ Machhad​ភាគ​ខាងជើង​ឈាង​ខាង​លិច​ប្រទេស។​

ចំណែក​ទីក្រុង​រីយ៉ាដ​វិញ បាន​សម្រចចិត្ត​ផ្តាច់​ទំនាក់ទំនង​ការទូត​ជាមួយ​អ៊ីរ៉ង់​ភ្លាម​ដែរ។ រីឯ​ប្រទេសមួយ​ចំនួន​ទៀត​ដូច​ជា បារ៉េម​និង​ស៊ូដង់ ក៏​យក​តម្រាប់​តាម​ទីក្រុង​រីយ៉ាត​។

ដោយឡែក​Emirats arabes រួម​ក៏​បាន​សំរេចចិត្ត​កាត់​បន្ថយ​ទំនាក់​ទំនង​ការទូត​ជាមួយ​អ៊ីរ៉ង់​ដែរ​ រីឯ​កូវែត​ ក៏​បាន​កោះ​ហៅ​ឯកអគ្គរដ្ឋទូត​ខ្លួន​នៅ​អ៊ីរ៉ង់​ឲ្យ​វិល​ត្រឡប់​ចូល​ក្នុង​ប្រទេស​ដែរ។
ទន្ទឹមគ្នានេះ សហគមន៍អន្តរជាតិ ក៏​មាន​ក្តី​ព្រូយបារម្ភខ្លាំង​ដោយ​ខ្លាច វិបត្ត​នេះ​កាន់តែ​ធ្លាក់​ចុះ​ដុន​ដាប​នៅ​ក្នុង​តំបន់​មជ្ឈឹមបូព៌ា។

ក្រុងវ៉ាស៊ីនតោន ម៊ូស្គូ និង​ប្រទេស​អ៊ឺរ៉ុប បាន​អំពាវនាវ ដល់​មហា​អំណាច​ទាំង​ពីរ​ក្នុង​តំបន់ គឺ អ៊ីរ៉ង់ និង​អារ៉ាប៊ីសាអ៊ូឌីត ឲ្យ​ចេះ​អត់ធ្មត់ស្ងប់ស្ងៀម។ ចំណែក​លោក​ប្រមុខ​ការទូត​អ៊ឺរ៉ាក់ ត្រូវ​ជួប​ប្រាស្រ័យ​ជាមួយ​អ្នកទទួលខុសត្រូវ​អ៊ឺរ៉ង់ ជា​ច្រើន​រូប នៅ​ទីក្រុង​តេអេរ៉ង់​ក្នុងនោះ​ក៏​មាន​លោក​ប្រមុខការទូត​ លោក Mohammad Javad zarif។

គូររំលឹកថា កន្លង​ទៅ​ថ្មីៗ​នេះ ក្រុម​អ៊ីស្លាម​ជីហាត បាន​ធ្វើការ​គំរាម​អារាប៊ីសាអ៊ូឌីត ថា​នឹង​វាយប្រហារ​កំទេច​ពន្ធនាគារ​នានា​របស់​ប្រទេស​នេះ​ដើម្បី រំដោះ​ពួក​អ្នកទោស​នៃ​ក្រុម​ជីហាត​ដែល​កំពុង​ជាប់​ក្នុងគុក​យាងច្រើននៅអារ៉ាប់ប៊ីសាអ៊ូឌីត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ