អានតួអត្ថបទ
លីបង់-ភេរវកម្មអត្តឃាត

លីបង់៖ស្លាប់ជន៥នាក់និងរងរបួស១៥នាក់នៅក្នុងភេរវកម្មអត្តឃាតដ៏ហិង្សា

នៅលីបង់ អំពើ​ភេរវកម្ម​អត្តឃាត​មួយ​ចំនួន​ ​បាន​ផ្ទុះ​ឡើង​ផ្ធួនៗ​គ្នានៅថ្ងៃចន្ទ២៧មិថុនា ​នៅតំបន់​​ជិត​ព្រំដែន​ជាមួយ​​​ស៊ីរី ។ ភេរវជន ​បាន​ចុច​​បំផ្ទុះ​គ្រាប់បែក​ដែល​ពាក់​ជាប់​ខ្លួន ប្រឆាំង​ទៅ​លើ​ភូមិ​មួយ​ដែល​មាន​ប្រជាជន​រស់នៅ​​​​ភាគ​ច្រើន​ជា​គ្រិស្ដសាសនិក ។

ទាហាន​នៃកងទ័ពលីបង់​​ធ្វើការយាមល្បាត​ការពារ​សន្តិសុខ​​តំបន់​ក្រោយ​ពី​មាន​អំពើ់​ភេរវកម្ម​អត្តឃាត​ថ្ងៃ​២៧​មិថុនានៅQaa,ក្នុងតំបន់ទំនាប​ Bekaa.
ទាហាន​នៃកងទ័ពលីបង់​​ធ្វើការយាមល្បាត​ការពារ​សន្តិសុខ​​តំបន់​ក្រោយ​ពី​មាន​អំពើ់​ភេរវកម្ម​អត្តឃាត​ថ្ងៃ​២៧​មិថុនានៅQaa,ក្នុងតំបន់ទំនាប​ Bekaa. REUTERS/Hassan Abdallah TPX IMAGES OF THE DAY
ផ្សាយពាណិជ្ជកម្ម

គឺជា​អំពើ​ភេរវកម្ម​អត្តឃាត​​​ចំនួន​៤ ដែល​បាន​វាយប្រហារ​ទៅ​លើ​ភូមិ​មួយ​នៅ​ជិត​​ព្រំដែន​ស៊ីរីក្នុង​តំបន់​ទំនាប Bekaa  ​ខាង​កើត​ ដែលនៅទីនោះ ​ប្រជាជន​រស់​នៅ​ភាគ​ច្រើន ជា​គ្រិស្ដសាសនិក។

ក្នុង​ពេល​វាយ​ប្រហារ ភេរវជន​ទី​មួយ ​បាន​ចុច​បំផ្ទុះ​ខ្សែ​ក្រវាត់​គ្រាប់បែក​ដែល​ពាក់​ជាប់​នឹង​ខ្លួន ​នៅ​ទីកន្លែង​ឆែកឆេរ​ត្រួតពិនិត្យ​មួយ​កន្លែង​របស់​កងទ័ព​លីបង់ ​និង​នៅ​ទីកន្លែង​គយ​លីបង់​ផ្សេងៗ​ទៀត​។ ហើយ ​នៅ​ពេល​ដែល​ប្រជាជន​ភូមិ បាន​នាំ​គ្នា ​រត់​ទៅ​ជួយ​យក​អាសារ​ដល់​ជន​រងគ្រោះ  ភេរវជន​អត្តឃាត​ម្នាក់​ទៀត ក៏​បាន​​​ចុច​បំផ្ទុះ​គ្រាប់​បែក​របស់​គេ​ជាបន្ទាន់​ដែរ​ ​ហើយ​ជា​បន្ទាប់​មកទៀត ​​អត្តឃាតជន​​ពីរ​​នាក់​ផ្សេង​ទៀត ក៏​​បាន​ធ្វើ​ត្រាប់​តាមគ្នា​ដោយ​បំផ្ទុះ​គ្រាប់​បែក​​របស់​ពួក​គេ​ដូច​គ្នា។

សរុប មាន​ប្រជាជន​រងគ្រោះ​ស្លាប់​ចំនួន​៥​នាក់​នៅ​ក្នុង​អំពើ​ភេរវកម្ម​អត្តឃាត​នៅ​លីបង់​ក្នុង​ថ្ងៃ​ចន្ទ​២៧មិថុនា​និង​ក៏​​មាន​អ្នក​រងរបួស​ចំនួន​១៥​នាក់ផ្សេង​ទៀត។ នៅពេលនេះ ​ពុំ​ទាន់​ មាន​ខាង​​ចលនា​អ៊ីស្លាម​​ណា​មួយ ប្រកាស​ថា​ ​ជា​ស្នាដៃ​របស់​ពួក​គេ​នៅ​ឡើយ​ទេ ក៏ប៉ុន្តែ​នៅ​លីបង់ គេ​ក៏​ពុំ​​​មន្ទិល​សង្ស័យ​អ្វី​ឡើយ ​​​ថា​អំពើ​ភេរវកម្ម​អត្តឃាត​ទាំង​អស់​នេះ ​ពិត​ជា​មាន​​ក្រុម​រដ្ឋ​អ៊ីស្លាម​​ជីហាត​ ជា​អ្នក​នៅ​ពីក្រោយ​ដែរ​ ដោ​យហេតុថា​នៅ​តំបន់​នោះ ​គឺ​ជា​ទីជម្រក​លាក់​ខ្លួន​របស់​កងប្រដាប់​អាវុធ​ជីហាត​ដ៏​សកម្ម​បំផុត។

ទន្ទឹម​នឹង​ការ​វាយប្រហារ​ខាង​លើ​នេះ ក្រុម​ប្រដាប់​អាវុធ​ជីហាត​នៃ​អង្គការ​រដ្ឋអ៊ីស្លាម បាន​បើក​ការ​វាយ​ប្រហារ​មួយ​ដែរ ប្រឆាំង​ទៅ​លើ​ភូមិ​មួយ​​ដែល​​ប្រជាជន​រស់នៅ​ភាគ​ច្រើន​ជា​អ្នកកាន់​សាសនា​អ៊ីស្លាម​និកាយ​ស៊ីអ៊ីត ក៏ប៉ុន្តែ ត្រូវ​​បាន​កងទ័ព ​លីបង់ ​វាយ​រុញ​ច្រាន​បណ្តេញចេញ​វិញ​ពី​ទីនោះ បន្ទាប់ពី​ បាន​វាយប្រយុទ្ធ​គ្នា​យ៉ាង​ហិង្សា​រួច​មក។

សូមបញ្ជាក់ថា សមរភូមិ​ប្រយុទ្ធ​រវាង​កងទ័ព​លីបង់​និង​កង​ប្រដាប់​អាវុធ​អ៊ីស្លាម​ជីហាត មាន​ប្រវែង​ប្រមាណ​ជា​៥០​គម ​នៅ​តាម​តំបន់​ព្រំដែន​រវាង​លីបង់​និង​ស៊ីរី ដែល ក៏​ជាទី​កន្លែង ដាក់ ជំរំ​ ទទួល​ជនភៀសខ្លួន​ស៊ីរី​យ៉ាង​ច្រើន​កន្លែង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ