អានតួអត្ថបទ
អាមេរិក-ស៊ីរី-អង្កការរដ្ឋអ៊ីស្លាម​

អង្គកា​រ​​​រដ្ឋ​​អ៊ីស្លាម​​​​​ចុះ​​ទន់​ខ្សោយ​​​​​នៅ​​​​​មូស៊ូល​​ ​រីឯ​​​​អាមេរិក​​​​​បង្កើន​​​​ចំនួន​​​​​ទ័ព​​​​នៅ​​​ភាគ​​​​ខាង​​​​ជើង​​​​ស៊ីរី​​​​​

ក្រុម​ប្រដាប់​អាវុធ​ជីហាត​នៃ​អង្គការ​រដ្ឋអ៊ីស្លាម កំពុង​តែ​ចុះ​ទន់​ខ្សោយ​​នៅ​ចំពោះមុខ​កង​កម្លាំង​អ៊ីរ៉ាក់​នៅ​Mossoul និង​នៅ​ក្រោម​សម្ពាធ​ដ៏​ធ្ងន់​ធ្ងរ​ផង​ដែរ​នៅ​ស៊ីរី​ដែល​អាមេរិក​នឹង​បង្កើន​ចំនួន​យោធា​របស់​ខ្លួន​ដើម្បី​ប្រយុទ្ធ​កំចាត់​ឲ្យ​ខ្ទេច​​ពួក​អ៊ីស្លាម​ជីហាត។​ 

ប្រមុខ​កងទ័ព​​តួកគី​ រុស្សី ​និង​​អាមេរិក​​​កំពុង​​ពិភាក្សា​គ្នា​​​​ពី​បញ្ហា​​​ស្ថានការណ៍​​នៅ​​ក្នុង​​ប្រទេស​​ស៊ីរី​​និង​​អ៊ីរ៉ាក់​​
ប្រមុខ​កងទ័ព​​តួកគី​ រុស្សី ​និង​​អាមេរិក​​​កំពុង​​ពិភាក្សា​គ្នា​​​​ពី​បញ្ហា​​​ស្ថានការណ៍​​នៅ​​ក្នុង​​ប្រទេស​​ស៊ីរី​​និង​​អ៊ីរ៉ាក់​​ WWW.NEWS.CN
ផ្សាយពាណិជ្ជកម្ម

យោង​តាម​អ្នក​នាំពាក្យ​ម្នាក់​នៃ​កង​យោធា​អាមេរិក​ ទីក្រុង​វ៉ាស៊ីនតោន ​នឹង​បញ្ជូន​ទាហាន​អាមេរិក​​ចំនួន​៤០០​​នាក់​ជា​បន្ថែម​ទៀត​ ដើម្បី​ជួយ​គាំទ្រ​​ការ​វាយ​ប្រយុទ្ធ​របស់​កង​សម្ព័ន្ធភាព Kurdes ​និង​ arabes​ ដែល​កំពុង​ធ្វើការ​វាយ​ប្រយុទ្ធប្រឆាំង​​ពួក​ជីហាត​​នៅ Raqa ដែន​អំណាច​របស់​អង្គការ​រដ្ឋ​អ៊ីស្លាម​​នៅ​លើ​ទឹក​ដី​ស៊ីរី។ សូមបញ្ជាក់ថា ទាហាន​អាមរិក​ជើង​មុន​ដែល​មាន​វត្តមាន​រួច​ហើយ​នៅ​​ភាគ​​ខាង​ជើង​​ស៊ីរីនោះ មាន​គ្នា​ចំនួន​ ​៥០០​នាក់។

ម្យ៉ាង​ទៀត​​ក្នុង​ចំណោម​ទាហាន​អាមេរិក​ថ្មី​ទាំង​នោះ ​មួយ​ភាគ​ជា​ទាហាន​​ម៉ារីន​ដែល​ត្រូវដាក់​ប្រចាំការ​នៅ​តំបន់​Raqa​។ ​ទាហាន​អាមេរិក​មួយ​ផ្នែក​ទៀត ដែល​ជា​កង​កម្លាំង​ពិសេស​ ​ត្រូវ​បញ្ជូន​ទៅ​កាន់​តំបន់​ Minbej ​ស្ថិតនៅ​​ឆ្ងាយ​បន្តិច​ក្នុង​ភាគ​ខាង​ជើង​ស៊ីរី ដើម្បី​រារាំង​ទប់​បង្អាក់​ការ​​វាយប្រយុទ្ធ​គ្នា​ដ៏​ខ្លាំងក្លា​​រវាង​កម្លាំង​តួកគី​និង​កង​សម្ព័ន្ធភាព​​គឺ​ចលនា​ឧទ្ទាមស៊ីរី។

គួរ​រំលឹកថា រដ្ឋបាល​របស់​លោក Donald Trump ​បច្ចុប្បន្ន​នេះ កំពុង​តែ​ពិនិត្យ​ពិច្ច័យ​លើ​ផែនការ​​មួយ​ដើម្បី​​យក​ជ័យជំនះ​​ទៅ​លើ​អង្គការ​រដ្ឋអ៊ីស្លាម។

​ផែនការ​ដែល​លោក​ប្រធានាធិបតី​​​អាមេរិក​ថ្មី​​ បាន​សុំ​ស្នើ​ដល់​ក្រសួង​ Pentagone ​អាមេរិក​បន្ទាប់ពី​គាត់​បាន​ឡើង​កាន់​មុខតំណែង​ជា​ប្រធានាធិបតី​អាមេរិក​។

នៅ Mossoul​ក្នុង​ទឹកដី​អ៊ីរ៉ាក់ នៅ​ក្នុង​ចំណោម ប្រជាជនជា​ច្រើន​រយ​ពាន់​នាក់​​ដែល​កំពុង​ស្ថិត នៅ ​ម៉ូស៊ូល​ប៉ែក​ខាង​លិចប្រទេស​ មានតែ​ប្រជាជន ចំនួន​ ៥​ម៉ឺន​នាក់​ប៉ុណ្ណោះ​ដែល​បាន​​ភៀ​ស​​ខ្លួន​​រួច​ផុត​ពី​ក្រញាំ​របស់​ពួកជីហាត​និង​បាន​ចូលទៅ​ដល់​ទី​ជំរំ​សំរាប់​ទទួល​ជន​ភៀសខ្លួន។ ​យោងតាមជនភៀសខ្លួន នៅម៉ូស៊ូល​ ពួកជីហាត​បាន​យក​មនុស្ស​ធ្វើ​ជា​ខែល​ពួក​វា រីឯ​ជីវភាព​របស់​ពួកគេ​វិញ មាន​ការលំបាកនិងទុក្ខវេទនាយ៉ាង​ក្រៃលែង​ដោយសារ​ការអត់ឃ្លាន។

ទន្ទឹមនេះ លោកស្រី Amal Clooney ​ដែល​ជា​មេធាវី​និង​ក៏ជា​សកម្មជន​សិទ្ធមនុស្ស នៅ​ថ្ងៃ​ព្រហស្បតិ៍​​ម្សិលមិញ ​បាន​អំពាវនាវ​សុំ​ឲ្យ​ប្រទេស​អ៊ីរ៉ាក់ យល់​ព្រម​ឲ្យ​មាន​ការបើក​​ស៊ើបអង្កេត​មួយ​​របស់​ អ.ស.ប.​នៅ​លើ​ អំពើឃោឃៅ​ដែលបាន​បង្កឡើងដោយ​អង្គការរដ្ឋអ៊ីស្លាម​នៅ​ក្នុង​ប្រទេស​​អ៊ីរ៉ាក់​និង​ក៏​ដើម្បី​នាំខ្លួន​ពួក​អ្នកទទួលខុសត្រូវ​ទាំងអស់​នោះ យក​ទៅ​កាត់​ទោសនៅ​មុខ​​តុលាការ​​ផងដែរ​។​

ម្យ៉ាងទៀត​យោងតាមអង្គការការពារសិទ្ធិមនុស្សស៊ីរី ពួកជីហាតប្រដាប់អាវុធ​ចំនួន​១៧​នាក់​ដែលមានសញ្ជាតិ​ម៉ារ៉ុក បាន​ស្លាប់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ក្រោមការវាយប្រហារ​របស់​កងទ័ពអាកាសរុស្ស៊ី​នៅក្នុងតំបន់ ​Maskana ​ក្នុងប៉ែកខាងកើតខេត្ត​អាឡិប៕​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ