អានតួអត្ថបទ
ស៊ីរី-អ៊ីស្រាអែល-អាមេរិក

កងទ័ព​​ស៊ីរី​កំទេច​​យន្តហោះ​​អ៊ីស្រាអែល​ ​អាមេរិ​ក​​បដិសេធ​​មិនបាន​​វាយប្រហារ​​វិហារ​​អ៊ីស្លាម​​នៅ​​​ស៊ីរី​​​​

នៅ​ស៊ីរី ​ថ្ងៃសុក្រ​នេះ កងទ័ព​ស៊ីរី​បាន​ប្រកាស​​ថា បាញ់កំទេច​យន្តហោះ​អ៊ីស្រាអែល​មួយគ្រឿង។ ជា​ការ​សងសឹក​ទៅនឺង​អ៊ីស្រាអែល​ដែល​បានប្រើ​យន្តហោះ​​​វាយប្រហារ​​​ច្រើន​កន្លែង​នៅ​ស៊ីរី។ ម្សិលមិញដែរ ​កងទ័ព​អាមេរិក​​ទទួលស្គាល់​ថា បាន​វាយប្រហារ​ក្រុម​អាល់កៃដា​​​​ នៅ​ភាគ​ខាងជើង​​ស៊ីរី តែ​ប្រាប់ថា ​​​មិនបាន​បាញ់​វិហារអ៊ីស្លាម​​ដែលធ្វើអោយ​​​​​​មនុស្សស្លាប់​​​​​​៤២នាក់ នោះទេ។ 

កងទ័ព​ស៊ីរី នៅ​ខែត្រ​អាឡិប ថ្ងៃ​៩មីនា ឆ្នាំ២០១៧។​
កងទ័ព​ស៊ីរី នៅ​ខែត្រ​អាឡិប ថ្ងៃ​៩មីនា ឆ្នាំ២០១៧។​ Reuters
ផ្សាយពាណិជ្ជកម្ម

យោងតាម​​​ការ​ប្រកាស​របស់​កងទ័ព​​ស៊ីរី នៅ​ថ្ងៃ​សុក្រ​នេះ កងទ័ព​ស៊ីរី​បាន​បាញ់​កំទេច​យន្តហោះ​​អ៊ីស្រាអែល​មួយគ្រឿង ហើយ​យន្តហោះ​អ៊ីស្រាអែល​មួយគ្រឿងទៀត​ក៏រង​គ្រាប់​របស់​ស៊ីរី​ដែរ ធ្វើអោយ​យន្តហោះ​ច្រើនគ្រឿង​ផ្សេងទៀត​​​ហោះគេចទៅបាត់​។ ជា​ការ​សងសឹក​ទៅ​អ៊ីស្រាអែល​ដែល​បាន​វាយប្រហារ​ស៊ីរី។ អ៊ីស្រាអែល​ប្រាប់​ថា យប់ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ​កងទ័ព​អាកាស​របស់​ខ្លួន​បាន​វាយប្រហារ​ចំស៊ីប​ច្រើនកន្លែង ក្នុង​ទឺកដី​ស៊ីរី។

កន្លងមក ​​​អ៊ីស្រាអែល​មិនដែល​ប្រកាស​ទទួលខុសត្រូវ​ការវាយប្រហារ​នៅ​ស៊ីរី ច្បាស់លាស់​យ៉ាង​ដូច្នេះទេ។ ​កងទ័ព​ស៊ីរី​ប្រាប់ថា អ៊ីស្រាអែល​បាន​បាញ់​សំដៅ​ទៅ​កន្លែង​យោធា​មួយ ​នៅ​ជិត​ក្រុង​បុរាណ​ប៉ាល់​មៀ ភាគកណ្តាល​ប្រទេស។ ​គួរ​បញ្ជាក់ថា អ៊ីស្រាអែល​និង​ស៊ីរី ​ស្ថិត​ក្នុង​ស្ថានភាពសង្គ្រាម​ជាមួយ​គ្នា ​ជាង​១០ឆ្នាំ មកហើយ។ ទំនាក់ទំនង​​អ៊ីស្រាអែល​ ស៊ីរី​ មាន​ភាព​តានតឺង​នឹង​គ្នា​ដោយសារ​តែ​ស៊ីរី​ទទួលបាន​ការជួយជ្រោមជ្រែង​ពី​ក្រុមនិកាយ​ស្ហ៊ីអ៊ីត​អេស្បូឡា​លីបង់ ក្នុង​ការ​ប្រឈម​តទល់​ទៅនឺង​ក្រុម​ឧទ្ទាម។ ក្រុម​អេស្បូឡា​នេះ​​​ជា​សត្រូវធំ​​របស់​អ៊ីស្រាអែល។ ​

នៅ​ស៊ីរី ការវាយប្រហារ​នៅតែ​បន្ត ដោយ​មិនបានខ្វល់​ពី​​​​បទឈប់បាញ់​​​ផ្តួចផ្តើម​ដោយ​រុស្ស៊ី និង​តួកគី ដែលបាន​​ចូល​ធរមាន​តាំង​ពី​ខែធ្នូទេ។ ម្សិលមិញ​នេះ អាមេរិក​បាន​បដិសេធ​ថា មិនបាន​វាយប្រហារ​​វិហារ​នៅ​ភាគខាងជើង​ស៊ីរី​ទេ។ យោងតាម​អង្គការ​សិទ្ធិមនុស្ស​ស៊ីរី មាន​យន្តហោះ​មិនស្គាល់​អត្តសញ្ញាណ​ច្រើនគ្រឿង ​​បាន​បើក​ការវាយប្រហារ​​លើ​វិហារ​មួយកន្លែង ​នៅ​​ភាគ​ខាងលិច​ខែត្រ​អាឡិប ​ក្នុង​ពេល​មនុស្ស​កំពុង​នាំគ្នា​សូត្រធម៌។ ​​ការវាយប្រហារ​បាន​សម្លាប់​មនុស្ស​យ៉ាងហោច​៤២នាក់ និង​បង្ក​របួស​ជាង​មួយរយនាក់។ ​

មិនដឺងថា តើ​យន្តហោះ​អាមេរិក​បាញ់​ច្រលំ​ផ្ទាំងស៊ីប រឺ​យ៉ាងណា ព្រោះ​មេបញ្ជាការ​យោធា​អាមេរិ​កពន្យល់ថា បាន​បើក​ការវាយប្រហារ​​ទៅលើ​ក្រុម​ភេរវជន​អាល់កៃដា ដែល​ត្រូវជួបជុំគ្នា នៅ​អគារ​មួយកន្លែង ចំងាយ​​ប្រមាណ​១៥ម៉ែត្រ​ពី​វិហារ​ដែល​រងគ្រោះ៕ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ