ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 12/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 12/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 11/11 12h00 GMT
មជ្ឈិមបូព៌ា

អ៊ីរ៉ង់​ចាប់​ផ្ដើម​ស៊ើប​អង្កេត​វានា​ដឹក​ប្រេង​អង់គ្លេស​ដែល​ខ្លួន​ចាប់​បាន

media នាវា​ដឹកប្រេង​អង់គ្លេស Stena Impero ដែល​អ៊ីរ៉ង់​ចាប់ Tasnim News Agency/Handout via REUTERS A

សំណុំ​រឿង​ចាប់​នាវា​ដឹក​ប្រេង​អង់គ្លេស​ពី​សំនាក់​អ៊ីរ៉ង់​នៅ​តែបន្ត​ជា​បច្ចុប្បន្ន​ភាព​។ នៅ​ថ្ងៃ​អាទិត្យ ទី​២១ ខែ​​កក្កដា​ម្សិលមិញ អ៊ីរ៉ង់​បាន​ប្រកាស​ឲ្យ​ដឹង​ថា ខ្លួន​ចាប់​ផ្ដើម​ដំណើរការ​នីតិវិធី​ស៊ើប​អង្កេត​លើ​នាវា​អង់គ្លេស​មួយ​គ្រឿង ដែល​ខ្លួន​ចាប់​បាន​កាល​ពីថ្ងៃ​សុក្រ​​សប្ដាហ៍​មុន​។ ពី​ខាង​អង់គ្លេស​វិញ លោក​ស្រី​នាយករដ្ឋ​មន្ដ្រី តេរ៉េសា ម៉េ បាន​កោះ​ប្រជុំ​បន្ទាន់​មួយ​ ដែល​មាន​ការ​ចូល​រួម​ពី​មន្ដ្រី​សំខាន់​ៗ​នៅ​ក្នុង​គណៈរដ្ឋ​មន្ដ្រី ពិសេស​ក្នុង​វិស័យ​ការពារ​ជាតិ​។

វានា​ដឹក​ប្រេង​អង់គ្លេស កំពុង​ស្ថិត​នៅ​ក្នុង​ការ​ស៊ើប​អង្កេត។ នេះ​គឺ​ជា​ការ​គូស​បញ្ជាក់​របស់​អ៊ីរ៉ង់ បន្ទាប់​ពី​បាន​ឃាត់​នាវា​ដឹក​ប្រេង​អង់គ្លេស​ឈ្មោះ Stena Impero នៅ​ថ្ងៃ​សុក្រ ទី​១៩​កក្កដា​។ អ៊ីរ៉ង់ ចោទ​នាវាដឹក​ប្រេង​អង់គ្លេស​នេះ​ថា មិន​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវ​សមុទ្រ​អន្ដរជាតិ​ និង​ថែម​ទាំង​បាន​បុក​ទូក​នេសាទ​មួយ​គ្រឿង​ថែម​ទៀត​។

ការ​ចោទ​ប្រកាន់​របស់​អ៊ីរ៉ង់​ដូច្នេះ ត្រូវ​បាន​​អង់គ្លេស​ទាត់​ចោល​ទាំង​ស្រុង​។ នៅ​ក្នុង​លិខិត​ផ្ញើ​ទៅ​កាន់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ នៅ​ថ្ងៃ​អាទិត្យ ទី​២១​កក្កដា អង់គ្លេសថា នាវា​ដឹក​ប្រេង​របស់​ខ្លួន ​ធ្វើ​ដំណើរ​នៅ​ក្នុង​ដែន​ទឹក​អូម៉ង់​។ និង​ថា គេ​គ្មាន​ភស្តុតាង​ណា​មួយ​ បញ្ជាក់​ពី​ការ​បុក​ទូក​នេសាទ ដូច​ការ​ចោទ​ប្រកាន់​របស់​អ៊ីរ៉ង់​ឡើយ​។ ​សម្រាប់​អង់គ្លេស ការ​ចាប់​នាវា​ដឹក​ប្រេង​អង់គ្លេស​ពី​សំណាក់​​អ៊ីរ៉ង់នេះ គឺ​ជាទង្វើ​ខុស​ច្បាប់ ធ្វើ​ឡើង​ដើម្បី​​​បង្ក​រឿង​សុទ្ធ​សាធ​​​​។

នៅ​ក្នុង​សំណុំ​រឿង​នេះ​ដែរ លោក​ស្រី​នាយករដ្ឋ​មន្ដ្រី តេរ៉េសា ម៉េ បាន​កោះ​ប្រជុំ​បន្ទាន់​មួយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ ជាមួយ​​មន្ដ្រី​សំខាន់​ៗ​នៅ​ក្នុងជួរ​​គណៈរដ្ឋ​មន្ដ្រី ពិសេស​ក្នុង​វិស័យ​ការពារ​ជាតិ​។ កិច្ច​ប្រជុំនេះ​ធ្វើ​ឡើង​ដើម្បី​ស្វែង​រក​របៀប​ឆ្លើយ​តប​ទៅ​អ៊ីរ៉ង់​វិញ។

កន្លង​មក ដើម្បី​បញ្ចៀស​បញ្ហា អង់គ្លេស​បាន​ប្រាប់​ឲ្យ​នាវា​របស់​ខ្លួន ចៀស​វាង​ធ្វើ​ដំណើរ​តាម​ច្រក​សមុទ្រ អកមូ​។ ច្រកសមុទ្រ​អកមូ ​គ្រប់គ្រង​ដោយ​ប្រទេស​អ៊ីរ៉ង់ និង​ប្រទេស​អូម៉ង់។ ជា​ច្រកសមុទ្ទ​ដ៏​តូច​មួយ ដែលមាន​ទទឹង​​ប្រមាណតែ ៥០គីឡូម៉ែត្រ និង​ទឹក​ជ្រៅ​បំផុត​ត្រឹម​៦០​ម៉ែត្រ។​ ជាង​នេះ​ទៅ​ទៀត ​អកមូ ជា​ច្រក​តែ​​មួយ​គត់ ​​ដែល​នាំ​ទៅ​កាន់​ឈូងសមុទ្រពែក្ស​ ជា​ជង្រុក​ប្រេង។ ជា​រៀងរាល់​ថ្ងៃ មាន​ប្រេងឆៅ​ជិត ១៧លានបារីល​បាន​ដឹក​ចេញ​តាម​ច្រក​សមុទ្រ​អកមូ ពោល​ជិត ៣០% នៃ​ផលិតផល​ប្រេងឆៅ​ក្នុង​លោក​ដែល​ដឹក​ជញ្ជូន​តាម​ផ្លូវសមុទ្រ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ