អានតួអត្ថបទ

៣សប្តាហ៍​មុន​បោះឆ្នោត តួកគី ចាប់ឃុំខ្លួនសមាជិក​​បក្សប្រឆាំងនិង​សង្គម​ស៊ីវិល ​ជាង១០០នាក់

នៅ​តួកគី ពេល​ដែល​ការ​បោះឆ្នោត​ជាតិ​កាន់តែ​ខិត​ជិត​ចូល​មកដល់ រដ្ឋអំណាច​តួកគី បាន​ចាប់​ខ្លួន​សមាជិក​បក្ស​ប្រឆាំង​ យ៉ាង​ហោច​ ជាង១១០​​នាក់ ដោយ​ចោទប្រកាន់​ពីបទ​«ប្រព្រឹត្ត​អំពើ​ភេរវកម្ម»។ ក្រុម​សង្គម​ស៊ីវិល​ បាន​រិះគន់​រដ្ឋាភិបាល​តួកគី ​ថា កំពុងតែ​បង្កការ​«គំរាមកំហែង»​នៅមុន​​ពេល​​បោះឆ្នោត​។ ​

ការបោះឆ្នោត​ឧសភាខាងមុខនេះ គណបក្សប្រឆាំង​នៅតួកគី បាន​រួប​រួម​គ្នា​ ជា​រណសិរ្ស​ ​ចំនួន ​៦ បក្ស និង​គាំទ្រ​បេក្ខជន​តែម្នាក់ គឺលោក Kemal Kiliçdaroglu។
ការបោះឆ្នោត​ឧសភាខាងមុខនេះ គណបក្សប្រឆាំង​នៅតួកគី បាន​រួប​រួម​គ្នា​ ជា​រណសិរ្ស​ ​ចំនួន ​៦ បក្ស និង​គាំទ្រ​បេក្ខជន​តែម្នាក់ គឺលោក Kemal Kiliçdaroglu។ AP - Francisco Seco
ផ្សាយពាណិជ្ជកម្ម

បណ្តាជន​ដែលត្រូវ​ប៉ូលិស​ចាប់ឃាត់​ខ្លួន ជាប់​សង្ស័យ​ថា ជ្រើសសមាជិក​ប្រព្រឹត្ត​អំពើភេរវកម្ម និង​ផ្តល់​លុយ​ទៅ​ឲ្យ គណបក្ស​នយោបាយ​ PKK ជាបក្ស​ពលករគួដ ដែល​ត្រូវ​រដ្ឋអំណាច​តួកគីនិងសម័្ពន្ធមិត្ត​ ចាត់ទុកថា​ជា អង្គការ​ភេវរនិយម ត្រូវ​ហាមឃាត់។​​ នេះបើតាម​ប្រភព​ពី​ទូរទស្សន៍​ជាតិ​ តួកគី TRT។​

ប្រតិបត្តិការ​របស់​នគរបាល​តួកគី ធ្វើ​ឡើង​នៅ​បណ្តា​ខេត្ត​ ជាង ២០។ គ្រាន់តែ​នៅខេត្ត​​ Diyarbakir តែ១ខេត្ត ដីកា​កោះ​ហៅនិង​ឃាត់ខ្លួន ឡើង​រហូត​ដល់​ចំនួន​ប្រមាណ​១៥០។ ខេត្តនេះ​​សម្បូរ​ជនជាតិ​គួដ ​ឋិតប៉ែក​អគ្នេយ៍​នៃផ្ទៃប្រទេស។​ នេះបើតាម​សមាគម​មេធាវី​ នៅ Diyarbakir ដែល​ប្រាប់​ទីភ្នាក់​ងារព័ត៌មាន​បារាំង​ AFP។

​​ចំណោម​មនុស្ស​ត្រូវ​ប៉ូលិសចាប់​ឃាត់​ខ្លួន និង​ដែល​ សមាគម​មេធាវីនៅខេត្ត​ Diyarbakir បាន​ដឹង​ច្បាស់ គឺ​មាន ​មេធាវី ជាង ​២០នាក់ អ្ន​កកាសែត​ ៥នាក់ ​អ្នក​សម្តែង​ល្ខោន ៣ នាក់ ព្រមទាំង​ អ្នក​នយោបាយ ១ម្នាក់ ​ផង​។ ប្រធាន​សមាគម​មេធាវី​ គូស​បង្ហាញ​ថា ការ​ចាប់ខ្លួន​មនុស្ស​ពី​សំណាក់​នគរបាល​តួកគី គឺមិន​អាច​ចាត់ទុក​ថា​ជាប្រតិបត្តិឯករាជ្យ​ដាច់​ចេញពី​បន្ទាត់​នយោបាយ​​របស់​រដ្ឋាភិបាល​ឡើយ ហើយ​នេះ​ទំនង​ជា​ការ​​គំរាម​កំហែង​ដល់​អ្ន​កបោះឆ្នោត​។

ការ​បោះឆ្នោត​ប្រធានាធិបតីនិង​បោះឆ្នោត​សភា​តួកគី នឹងត្រូវ​ប្រព្រឹត្ត​ធ្វើឡើង​នៅ​ខែ​ឧសភា​ខាងមុខ​នេះ។ ​ពលរដ្ឋម្ចាស់​ឆ្នោត​ត្រូវ​សម្រេចបន្ត ឬមិនបន្ត​​អាណត្តិ​ឲ្យ​​ប្រធានាធិបតី រេសេប តាយីប អ៊ែរដូហ្កាន និង​បក្សកាន់អំណាច​របស់​លោក​។ លោក អ៊ែរដូហ្កាន កាន់អំណាច​នៅ​តួកគី ប្រមាណ​ជាជិត ២០ឆ្នាំហើយ។

​ការ​បោះឆ្នោត​លើកនេះ  គណបក្សប្រឆាំង​នៅតួកគី បាន​រួប​រួម​គ្នា​ ជា​រណសិរ្ស​ ​ចំនួន ​៦ បក្ស និង​គាំទ្រ​បេក្ខជន​តែម្នាក់ គឺលោក Kemal Kiliçdaroglu។ ក្នុង​ចំណោម​សម្ព័ន្ធ​រួបរួម​បក្ស​ទាំង​៦នេះ គណបក្ស​ HDP ជា​កម្លាំង​ធំ​ទី​៣នៅក្នុង​ប្រទេស និងជា​បក្ស​ប្រឆាំង​លេខ​២​ក្នុង​សភា​តួកគី។ ប៉ុន្តែ ប្រធានម្នាក់​នៃ​សហស្ថាបនិក​របស់​​បក្ស​នេះ ត្រូវ​​ជាប់​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ តាំង​តែ​ពីឆ្នាំ​២០១៦មកម្ល៉េះ ពីព្រោះត្រូវ ​រដ្ឋាភិបាល ​ចោទប្រកាន់​ថា​«ចូលរួម​ឃោសនា​ភេវរកម្ម»។​ ក្នុង​ខែ​មករាកន្លងទៅ​ គណបក្ស​ HDP ក៏ត្រូវ​ តុលាការ​ធម្មនុញ្ញ​  គំរាម​រំលាយ​ចោល​ថែមទៀត​​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ