អានតួអត្ថបទ
ខ្យល់ពុល

HRW៖ អេមីរ៉ាតអារ៉ាប់រួម​រង​ខ្យល់​ពុល​ខ្លាំង​ដោយ​ឧស្សាហកម្ម​ធ្យូងថ្ម

ក្នុងពេល​ដែល​សន្និសីទអាកាសធាតុ​​អង្គការ​សហប្រជាជាតិ​ កំពុង​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​ប្រទេស​​​អេមីរ៉ាត់​អារ៉ាប់​រួម អង្គការ​ការ​ពារ​សិទ្ធិមនុស្ស​Human Right Watch បាន​ចោទ​ប្រទេស​ម្ចាស់​ផ្ទះថា​បន្ថប់​ការ​តស៊ូ​មតិ​ស្តីពី​គុណភាព​ខ្យល់។ ហើយ​បើ​តាម​អង្គការ​ បរិមាណខ្យល់​ពុល​ក្នុង​កំរិត​គួរ​ប្រកាស​អាសន្ន​ដែល​កំពុង​កើត​មាន​នៅក្នុង​ប្រទេស​អេមីរ៉ាត់​អារ៉ាប់​រួម​ មួយ​ផ្នែក​បណ្តាល​មក​ពី​ឧស្សាហកម្ម​ផូស៊ីល​។

HRW៖ អេមីរ៉ាតអារ៉ាប់រួម​រង​ខ្យល់​ពុល​ខ្លាំង​ដោយ​ឧស្សាហកម្ម​ធ្យូងថ្ម
HRW៖ អេមីរ៉ាតអារ៉ាប់រួម​រង​ខ្យល់​ពុល​ខ្លាំង​ដោយ​ឧស្សាហកម្ម​ធ្យូងថ្ម © .
ផ្សាយពាណិជ្ជកម្ម

បើ​តាម​ទិន្នន័យ​ប្រចាំ​ខែកញ្ញា ខ្យល់​​បរិយាកាស​នៅ​ប្រទេស​អេមីរ៉ាតអារ៉ាប់រួម មាន​កំរិត​ជាតិ​ពុល ជា​កំហាប់​ធាតុ​ល្អិត​តូច​ឆ្មារ​PM2.5 ជិត​បី​ដង​លើស​កំរិត​​សុវត្ថិភាព​ជា​មធ្យម​ប្រចាំ​ថ្ងៃ​ កំណត់​​ដោយ​អង្គការ​សុខភាព​ពិភពលោក​។ សម្រាប់​អាជ្ញាធរ​​អេមីរ៉ាត គុណភាព​ខ្យល់​ដ៏​អាក្រក់​​ស្ទើរ​ស្រែក​អាសន្នបាន​នេះ​ ​បណ្តាល​មក​ពី​លម្អង​ដី​និង​ខ្សាច់​​ដែលតំបន់ទទួល​​រង​គ្រោះ​​ជា​ញឹក​ញាប់ទេ។ ប៉ុន្តែ​បើ​តាមអង្គការ​ការពារ​សិទ្ធិមនុស្ស​Human Right Watch ​ការ​សិក្សា​នៅ​​ឆ្នាំ ២០២២ បាន​បង្ហាញ​ឱ្យ​ឃើញ​ផ្ទុយ​ពីនេះ​ថា ​ផ្សែង​ពុល​​ហុយ​ចេញ​ពី​ឧស្សាហកម្ម​ផូស៊ីល​ ឧស្សាហកម្ម​បូម​ប្រេង​​និង​ឧស្ម័ន ​មាន​ចំណែក​ធំណាស់​ក្នុង​ការ​ធ្វើ​ឱ្យ​ខ្យល់​បរិយាកាស​ឡើង​ពុល​ខ្លាំង។ ហើយ​អេមីរ៉ាតអារ៉ាប់​រួម ដែល​ជា​ប្រទេស​ផលិត​ប្រេង​ឆៅ​លំដាប់​ទី​៧ពិភពលោក មាន​គម្រោងចំណាយ​ទុន​​វិនិយោគ​១៥០ពាន់​លាន​ដុល្លារ​ពី​ពេល​នេះ​ដល់​ឆ្នាំ​២០២៧​ដើម្បី​បង្កើន​សមត្ថភាព​ភាព​បូម​ប្រេង​និង​ហ្កាស។

នៅ​ក្នុង​របាយការណ៍​ចេញផ្សាយ​​នា​ថ្ងៃ​ចន្ទទី ៤​ធ្នូ​នេះ​អង្គការ​ការពារ​សិទ្ធិមនុស្ស​បាន​បរិហារ​រដ្ឋាភិបាល​អេមីរ៉ាត​ដែល​កំពុង​ដឹកនាំ​ពិភពលោក ដោះស្រាយ​វិបត្តិ​អាកាសធាតុ​និង​សុខភាព​នៅក្នុង​សន្និសីទ​អង្គការ​សហប្រជាជាតិ​ស្តី​ពីអាកាសធាតុ​COP28ថា ផលិតកម្ម​ប្រេង​និង​ឧស្ម័ន​របស់​អេមីរ៉ាតអារ៉ាប់​រួម​ បាន​ចូល​រួមបង្កើន​ខ្យល់​ពុល​ក្នុង​បរិយាកាស​ដែល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សុខភាព​មនុស្ស​។ តែដោយហេតុ​តែ​គំនាប​របស់​អាជ្ញាធរ​លើ​សង្គម​ស៊ីវិល​ ទើប​គ្មាន​នរណា​ម្នាក់​ហ៊ាន​បញ្ចេញ​ ក្តី​ព្រួយ​បារម្ភ និ​ងឬមតិ​យោបល់ ​រិះគន់អំពី​​អសមត្ថភាព​របស់​រដ្ឋាភិបាល​ក្នុង​ការ​ទប់​ស្កាត់​គ្រោះថ្នាក់។ នេះបើតាម​របាយការណ៍​HRW និង​មិន​មែន​ជា​លើក​ទី​មួយ​ទេដែល​អេមីរ៉ាត​អារ៉ាប់​រួម​រង​ការ​រិះគន់។ អង្គការការពារ​សិទ្ធិ​មនុស្ស​ធ្លាប់​ចង្អុល​មុខ​​អេមីរ៉ាត​អារ៉ាប់រួម​ជា​ញឹកញាប់​មក​ហើយ​ទាក់ទង​នឹង​បញ្ហា​បំបិទ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​និង​បង្ក្រាប​សកម្មជន​ប្រឆាំងនោះ។

អេមីរ៉ាតលាក់​បាំង​ព័ត៌មាន​ស្តីពី​ខ្យល់​ពុល​ក្នុង​បរិយាកាសយ៉ាង​ជិត​ឈឹង​។ នេះ​បើ​តាមការ​គូស​បញ្ជាក់​របស់​លោកRichard Pearhouse នាយក​បរិស្ថាន​របស់​HRW នៅ​ក្នុង​របាយការណ៍​ដោយ​អំពាវនាវ​ឱ្យ​អាជ្ញាធរ​អេមីរ៉ាត​មាន​តម្លាភាព​និង​ដាក់​ផែនការ​ដើរ​ចេញ​ពី​ថាមពល​ផូស៊ីល។

របាយការណ៍​របស់​អង្គការ​Human Right Watch ជា​លទ្ធផល​នៃ​ការ​សាកសួរ​អ្នក​វិទ្យាសាស្ត្រ​ អ្នក​ជំនាញ និង​សកម្មជន​ ព្រមទាំង​សក្ខីកម្ម​ដែល​ប្រមូល​បាន​ក្រុម​ពលករអន្តោប្រវេសន៍ អ្នក​ប្រឈម​ខ្លាំង​នឹង​ហានិភ័យ​ខ្យល់​ពុល​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ