អានតួអត្ថបទ

បាល់ទាត់ពិភពលោក ៖ ក្រូអាស៊ី​មិន​បាន​ពាន តែ​បាន​នាំ​ជ័យជំនះ​ឱ្យ​ប្រទេស

មាន​ប្រជាជន​តិច​ជាង​៥​លាន​នាក់ ជា​ប្រទេស​ដ៏​តូចជាងគេ​មួយ​នៅ​អឺរ៉ុប ​ ប៉ុន្តែ​ថ្ងៃ​​នេះ ​ក្រូអាស៊ី​ បានក្លាយ​ជា​ប្រទេស​ -ជា​ជាតិ​សាសន៍​បាល់​ទាត់​ដ៏​ធំ​ជាង​គេ​បំផុត​មួយ​ នៅ​លើ​ពិភពលោក។ ដូចកីឡាករ​បារាំង ម្ចាស់​ពាន​រង្វាន់​​បាល់ទាត់ពិភពលោក​​ឆ្នាំ​២០១៨ដែរ កីឡាករ​ក្រូអាស៊ីបាន​ធ្វើ​ដំណើរ​ត្រលប់​ទៅ​កាត់​មាតុប្រទេស​នៅ​ថ្ងៃ​ចន្ទទី ១៦​ កក្កដា​នេះ ក្រោម​ការ​ស្វាគមន៍​និង​អបអរ​ ដូចវីរបុរស។ ទោះ​បី​ជា​ចាញ់បារាំង​ នៅ​ក្នុង​ការ​ប្រកួត​វគ្គ​ផ្តាច់ព័ត្រ​​មែន តែ​ក្រូអាស៊ី នៅ​តែ​មាន​មោទនភាពយ៉ាង​ខ្លាំង ចំពោះ​កីឡាករ​ជាតិ របស់​ពួកគេ។

ហ្វូង​មហាជន​ក្រូអាស៊ី​មក​ទទួល​ក្រុមកីឡាករ​បាល់ទាត់ ដែល​ត្រលប់​មក​ប្រទេស​វិញ។ ថ្ងៃទី​១៦កក្កដា ២០១៨
ហ្វូង​មហាជន​ក្រូអាស៊ី​មក​ទទួល​ក្រុមកីឡាករ​បាល់ទាត់ ដែល​ត្រលប់​មក​ប្រទេស​វិញ។ ថ្ងៃទី​១៦កក្កដា ២០១៨ REUTERS/Marko Djurica
ផ្សាយពាណិជ្ជកម្ម

អរគុណ ! ជា​មោទនភាព​ជាតិ ! នេះ​​ជា​ពាក្យសង្ខេប​យ៉ាង​ខ្លី ​មួយម៉ាត់​មាន​លាន់​ឮ​ស្ទើរ​ចេញ​ពី​គ្រប់​ប្រអប់​មាត់​របស់​បណ្តា​ប្រជាពលរដ្ឋ​ក្រូអាស៊ី ដែល​​​កំពុង​បន្ត​រីករាយ​ អបអរ​​​សាទរ និង​រង់​ចាំ​ទទួល​ស្វាគមន៍​កីឡាករ​បាល់ទាត់ជាតិ ត្រលប់​ចូល​ប្រទេស​វិញ នៅ​ថ្ងៃ​ចន្ទ​នេះ។ សម្រាប់ ក្រូអាស៊ី​ទាំង​មូល ក្រុមកីឡាបាល់ទាត់​ជាតិ ជាជើង​ឯក ជា​​វីរបុរស ព្រោះ​ពួកគេ​បាន​ឡើង​ទៅ​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​​នៃ​ការ​ប្រកួត​បាល់ទាត់​ពិភពលោក ឆ្នាំ​២០១៨។

ប្រជាពលរដ្ឋ​ក្មេង​ចាស់​ប្រុស​ស្រី ស្ទើរ​ពេញ​មួយ​រដ្ឋ​ធានី បន្ត​ប្រមូល​ផ្តុំ​គ្នា​ ក្នុង​សម្លៀកបំពាក់​អាវយឺត ការ៉ូ​ក្រហមស ឯកសណ្ឋាន​ជាតិ នៅ​ឡើយ ចាំ​ទទួល​ក្រុម​កីឡាករជាតិ ដែល​លេង​បាន​ល្អ​ជាង ក្រុម​កីឡាករ​ជាតិ​ជំនាន់​​ឆ្នាំ​១៩៩៨។

តូច​តែ​​ខ្លឹម​ ! ប្រជាពលរដ្ឋ​ចេះ​​តស៊ូ​ប្រយុទ្ធ​រហូត​ដល់​ទី​បំផុត ! ក្រូអាស៊ី​ពិត​ជា​មាន​មោទនភាព​នឹង​មរកត ជា​ប្រជាជាតិ​កីឡាបាល់ទាត់ ​ដែល​បន្យល់​ទុក​ដោយ​អតីត​យូហ្កោស្លាវីណាស់ ! នេះ​ជា​សារប្រកប​ដោយ​មោទនភាព របស់ក្រុមកីឡាបាល់ទាត់​​​​ក្រូអាស៊ី ព្រមទាំង​អ្នក​ស្រលាញ់​គាំទ្រ​បាល់ទាត់​​ក្រូអាស៊ី​ទាំង​អស់ ដែល​បាន​បង្ហាញ​ទៅ​កាន់​ពិភពលោក​ទាំង​មូល។

មិន​បាន​ទទួល​ពាន​មែន ប៉ុន្តែក្រុមកីឡាករជាតិ​បាន​នាំ​​ជោគជ័យ​មក​ឱ្យ​​ប្រទេស​ទាំងមូល។ អារម្មណ៍​មួរហ្មង​ អាក់អន់​ចិត្តព្រោះអន់ខ្សោយ​ជាង​សមាជិកសហភាព​អឺរ៉ុប​ផ្សេង​ទៀត គ្មាន​សុទិដ្ឋនិយម ព្រោះ​សេដ្ឋកិច្ច​គ្មាន​កំណើន​​តាំ​ងពី​ជា​ច្រើន​ឆ្នាំ​ ត្រូវ​បានរលាយ​។​ ក្នុង​រយៈ​ពេល​មួយ​ខែ នៃ​ការ​ប្រកួត​បាល់ទាត់​ពិភពលោក​នេះ ក្រូអាស៊ី បាន​ប្រែ​មុខ​មាត់​ថ្មី ជា​ប្រទេស​រីករាយ​ ​ភ្លឺស្វាង មាន​សប្បុរស មិនមែន​ជា​​ប្រទេសជ្រុលនិយម ចូល​ចិត្ត​បង្ក​ហេតុ​ដូច​កាលពី​ឆ្នាំ​២០១៦ ឬ​មានគេ​ស្គាល់​ព្រោះ​​តែ​សង្គ្រាម លុង​វិបត្តិ ដូច​ទសវត្សរ៍​ឆ្នាំ​១៩៩០​ទៀត​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ